ខេត្តកំពត ៖ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១០និង០០ នាទី លោកវរសេនីយ៍ឯក ឡុង គីម ស្នងការរង ផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បាននាំយកថវិកាចំនួន ៣.០០០.០០០៛ (បីលានរៀល) ទៅប្រគល់ជូនដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ០២ នាក់ ដែលមានជំងឺប្រចាំកាយ ។
១.លោកវរសេនីយ៍ត្រី ជ័រ ម៉ាលីស អាយុ ៥២ ឆ្នាំ ឋានៈ នាយផ្នែក នៅការិយាល័យបង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ (ជំងឺលើសឈាម) ថវិកាចំនួន ២.០០០.០០០៛ (ពីរលានរៀល) អំណោយលើកទី ០៣ ។
២.លោកអនុសេនីយ៍ឯក ហេង ហាក់ឡៃ អាយុ ៣៩ ឆ្នាំ ឋានៈ មន្រ្តីនគរបាលចរាចរណ៍ នៅការិយាល័យចរាចរណ៍ផ្លូវគោក (គ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ) ថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀល) អំណោយលើកទី ០៣ ។
ឆ្លៀតក្នុងឧិកាសនោះផងដែរ លោកវរសេនីយ៍ឯក ឡុង គីម ក៏បានពាំនាំពាក្យពេជន៍ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ដល់បងៗកងកម្លាំងដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងជាប់ជាប្រចាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ៕






