ខេត្តកំពង់ធំ៖នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៧និង០០នាទីព្រឹក
មានករណីចោរបន្លំលួចម៉ូតូ១គ្រឿងរបស់គ្រូបង្រៀនម្នាក់..តាមបណ្តោយផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ចំណុចមុខផ្ទះជនរងគ្រោះស្ថិតនៅភូមិដូង ឃុំបល្ល័ង្គ..ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកសេងសំមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា:ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកឌ្រីមសង់C125ពណ៏ខ្មៅសេរី២០០៨ ស្លាកលេខកំពង់ធំ1A.7943 ម្ចាស់ម៉ូតូឈ្មោះប៉ិច សុធា ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរជាគ្រូបង្រៀន ទីលំនៅភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។….ជនសង្ស័យឈ្មោះ សុខ លើម ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិត្យប្រាកដ ទីលំនៅភូមិថ្នល់ ឃុំដា ស្រុកកំពង់លែង..ខេត្តកំពង់ឆ្នាំ….លោក ប៉ិច សុធាដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា:មុនពេលកើតហេតុ..គាត់បានបញ្ចេញម៉ូតូពីក្នុងផ្ទះមក្រៅហើយក៏រៀបចំផ្ទះបន្តិចបន្តួច មួយសន្ទុះក្រោយមកក្រឡេកមើលម៉ូតូក៏ឃើញបុរសម្នាក់បន្តើរម៉ូតូរបស់ដល់ថ្នល់ជាតិទៅហើយរត់តាមដេញប្រផិតប្រភីងតាមទាន់ហើយរាយការណ៍ទៅអាវុធហត្ថដែលនៅក្បែរផ្ទះគាត់ដែរ ពេលម្ចាស់ម៉ូតូនិងសម្ថកិច្ចអាវុធហត្ថចាប់ជនសង្ស័យបាន…សង្ស័យឆ្លើយយ៉ាងផុយថាខ្ញុំជិ:យកទៅទិញទឹកកកមួយភ្លែតទេ ហើយស្រែកយំននៀលដីធ្វើដូចជាមនុស្សឡប់សតិ..ម៉ូតូត្រូវកម្លាំងអាវុធហ្ថស្រុកបារាយណ៍ប្រគល់ឲ្យម្ចាស់វិញ ចំណែកជនសង្ស័យ អាវុធហត្ថស្រុកបារាយណ៍កសាងសុំណុំរឿងទៅតាមនិតិវិធី៕