ខេត្តសៀមរាប ៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា នៅក្នុងបរិវេណផ្សារខ្នារទីតាំងកន្លែងwing ឃុន តៃវ៉ាន់ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កន្លងមកក៍មាន ពលរដ្ឋលាន់មាត់ហៅថាwingល្បែង ហើយក៍មានពលរដ្ឋជាច្រើនបានមកទិញឆ្នោត មកចាក់ឆ្នោតយ៉ាងច្រើនកុះករ ដែលតែងមក ប្រជុំគ្នានៅទីនះ។
ដោយឡែក ល្បែងសុីសង ដែលគេតែងហៅថាល្បែងកន្ទុយលេខ ឬឆ្នោតនោះ ក៍បានកើតឡើងក្នុងបរិវេណ ផ្សារខ្នារ នឹងកន្លែងwingនេះដែលស្ទើរតែជាទីកន្លែងល្បែងកន្ទុយលេខទាំងស្រុងទៅហេីយ ដោយមានមនុស្ស ដែលញៀនល្បែងនេះបាននាំគ្នាចោមរោមកក់កុញ មកចាក់ឆ្នោត ជារៀងរាល់ថ្ងៃ។
មហាជនបានរិះគន់ចំៗ អាជ្ញាធរ នឹងសមត្ថកិច្ចមិនគួរបណ្តែត បណ្តោយឲ្យមានល្បែង ទាំងនេះកើតឡើងគ្រប់ទីកន្លែង នៅក្នុងផ្សារខ្នារឡេីយ។
ហើយល្បែងនេះគេបានបើកលេងដោយចំហរ ហាក់ដូចជាមិនញញើត និងច្បាប់ដែលមិនអនុញ្ញាត្តិ ឲ្យមានល្បែងសុី សងនោះទេ ។
ដោយឡែកបញ្ហាផ្សារខ្នារនេះដែលមហាជនបានបន្ត រិះគន់ និង បញ្ហាដែល ប្រធានផ្សារ យកទីកន្លែង និងចំណីយផ្លូវ មកធ្វើជាអាជីវកម្មផ្ញើររថយន្ត ម៉ូតូ កង់ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដែលអាជ្ញាធរ មិនអាច កែរប្រែបាន ទីតាំងខាងលើនេះគឺជា ទីតាំងដែលwing បានយកមកធ្វើអាជីវកម្មនេះបានកើតមានឡើងរាប់សិបឆ្នាំមកហើយ គេមិនបានឃើញអាជ្ញាធរមកបង្ក្រាបសោះឡើយ ធ្វើអោយបាត់បង់ភ្ញៀវ ទេសចរណ៍ ដែលមកកំសាន្តទីនោះទេ ចាប់តាំងពី អភិបាលខេត្តអភិបាលក្រុងចាស់មកម្លេះ ។
ជុំវិញករណីខាងលេីនេះលោកនាយប៉ុស្ដិ៍ជ្រាវបានមកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)តាមទួរសព្ទ័ថា(មានការអីមកសួរនៅប៉ុស្ដិ៍លោករង់ចាំនៅប៉ុស្ដិ៍)។
ចំពោះលោកណុប សារ៉ាក់ អធិការក្រុងសៀមរាបបានប្រាប់ អង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)តាមប្រពន្ធ័អេឡិចត្រូនិចតេឡេក្រាមថា (ចាំអោយខាងប៉ុស្ដិ៍រដ្ឋបាលជ្រាវចុះទៅមេីល)។
ទោះជាយ៉ាងណាក្ដីពលរដ្ឋក៍ដូចជាមហាជនរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងសុីសងឆ្នោតកំពុងរីករាលដាលពេញ បរិវេណផ្សារខ្នារ នឹងwingឃុន តៃវ៉ាន់នេះ៕






