ភ្នំពេញ៖នៅវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃសៅរិ៍៧កើតខែអាសាឍឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០នៅមន្ទីរគណបក្សខណ្ឌមានជ័យ
បានបើកកិច្ចប្រជុំពិភាក្សាការងារ កសាងគណបក្សកសាងអង្គការសហជីពប្រចាំខែមិថុនាឆ្នាំ២០២០ក្រោមអធិបតីភាពលោកឌីរ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋានកសាងគណបក្សកសាងអង្គការសហជីពខណ្ឌមានជ័យ។
ដោយមានការចូលរួមឯកឧត្ដមលោកជំទាវលោកលោកស្រីក្រុមការងារកសាងគណបក្សកសាងអង្គការសហជីពតាមរោងចក្រសហគ្រាសគ្រឹះស្ថានក្នុងមូលដ្ឋានខណ្ឌមានជ័យនិងប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧។
ក្នុងនោះដែរលោកឌីរ័ត្នខេមរុណប្រធានលេខាធិការដ្ឋានកសាងគណបក្សកសាងអង្គការសហជីពតាមរោងចក្រសហគ្រាសគ្រឹះស្ថានក្នុងមូលដ្ឋានខណ្ឌមានជ័យលើកឡើងនូវរបៀបវារៈ៥មានដូចជា៖
១. បានឲ្យប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពសតិអារម្មណ៍កម្មករ–កម្មការិនីតាមមូលដ្ឋានសង្កាត់រៀងៗខ្លួន។
២. ធ្វើការប្រកាសក្រុមការងារសហជីពចុះជួយមូលដ្ឋានសង្កាត់ទាំង៧។
៣. ត្រៀមរៀបចំទីកន្លែងតាមផ្ទះជួលបន្ទប់ជួលកម្មករ–កម្មការិនីដើម្បីបាញ់ថ្នាំទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩។
៤. ត្រៀមរៀបចំទីតាំងសំរាប់ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល(បសស) ជូនបងប្អូនកម្មករក្រៅប្រព័ន្ធចំនួន៨៤នាក់ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
៥. ពាក់ព័ន្ធការស្នើសុំបង្កើតក្បាលម៉ាស៊ីនចំនួន៤សាខាបក្សនិងបញ្ចូលសមាជិកចំនួន៥រោងចក្រមានដូចជា៖
– រោងចក្រម៉ាកាឡូត២សាខបក្សចំនួន៧នាក់(ក្បាលម៉ាស៊ីន) សមជិកបក្សចំនួន៤៥នាក់។
– រោងចក្រស៊្វែលសាខាបក្សចំនួន១១នាក់(ក្បាលម៉ាស៊ីន) ។
– រោងចក្រជេអេចសាខាបក្សចំនួន១១នាក់(ក្បាលម៉ាស៊ីន) ។
– រោងចក្រអ៉ីក្លាតសាខាបក្សចំនួន៧នាក់(ក្បាលម៉ាស៊ីន) សមាជិកបក្សចំនួន៦២នាក់។
– រោងចក្រឌីនហានសុំបញ្ចូលសមាជិកបក្សចំនួន៩៤នាក់។
បន្ទប់មកលោកឌីរ័ត្នខេមរុណប្រធានលេខាធិការដ្ឋានកសាងគណបក្សកសាងអង្គការសហជីពតាមរោងចក្រសហគ្រាសគ្រឹះស្ថានក្នុងមូលដ្ឋានខណ្ឌមានជ័យបានធ្វើការប្រកាសសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារកសាងគណបក្សកសាងអង្គការសហជីពតាមរោងចក្រសហគ្រាសគ្រឹះស្ថានក្នុងមូលដ្ឋានសង្កាត់ទាំង៧ខណ្ឌមានជ័យរាជធានីភ្នំពេញដូចខាងក្រោម៖
១. សង្កាត់ចាក់អង្រែលើចំនួន៥នាក់
២. សង្កាត់ចាក់អង្រែក្រោមចំនួន៥នាក់
៣. សង្កាត់បឹងទំពន់ទី១ចំនួន២នាក់
៤. សង្កាត់បឹងទំពន់ទី២ចំនួន២នាក់
៥. សង្កាត់ស្ទឹងមានជ័យទី១ចំនួន៣នាក់
៦. សង្កាត់ស្ទឹងមានជ័យទី២ចំនួន៧នាក់
៧. សង្កាត់ស្ទឹងមានជ័យទី៣ចំនួន១៩នាក់។
សរុបក្រុមការងារកសាងគណបក្សកសាងអង្គការសហជីពតាមរោងចក្រសហគ្រាសគ្រឹះស្ថានក្នុងសង្កាត់ទាំង៧នៃខណ្ឌមានជ័យ ចំនួន៤៣នាក់៕






