ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៤និង០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ និងផ្ទេរភារកិច្ចការងារស្ថិតិពីស្នងការដ្ឋាននគរបាលខេត្ត ទៅអធិការដ្ឋាននគរបាលក្រុង-ស្រុក និងពីអធិការដ្ឋាននគរបាលក្រុង-ស្រុក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ.សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។
ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក និងមន្ត្រី នៃផែនអត្តសញ្ញាណកម្ម លោកអធិការ-អធិការរង លោកនាយផ្នែកទទួលផ្នែកស្ថិតិ និងអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ០៨ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ សរុបចំនួន ១២៦ រូប ៕






