ភ្នំពេញ ៖ លោក សួស វិមុល ឳពុកបង្កើតរបស់អ្នកនាង សួស វីហ្សា បានលើកឡើងថាថ្ងៃនេះគឺជាថ្ងៃ៩វិច្ឆិកាដែលប្រជាជនកម្ពុជា
យើងទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំងហើយក៏ជាថ្ងៃពិសេសមួយសម្រាប់ក្រុមគ្រួសារលោកផ្ទាល់ដែលបានប្រារព្ធពិធីបង្កក់ប្រសិទ្ធបុត្រីនាម ថង សាម៉ូលីណា ហៅជេននីគម្រប់ខួបមួយខែ ត្រូវការជាកូនស្រីដំបូងរបស់អ្នកនាងសួសវីហ្សាដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស។
អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនក៏ដូចជាអ្នកគាំទ្រពិតជាបានជ្រាបច្បាស់ហើយថាអ្នកនាងសួសវីហ្សានិងលោកថមមីបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩ហើយនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០ទើបកន្លងផុតទៅថ្មីៗនេះដោយអ្នកនាងសួសវីហ្សាបានសម្រាលកូនស្រីដោយជោគជ័យទាំងម្ដាយនិងកូនមានសុខភាពល្អខ្លាំងណាស់។កូនស្រីម្នាក់នេះមានមុខមាត់កាត់ទៅរកប៉ាម៉ាក់របស់គេមើលទៅគួរឲ្យស្រឡាញ់និងក្នាញ់ខ្លាំងណាស់។
ក្រោយទទួលបានកាដូដ៏ពិសេសនេះហើយអ្នកនាងសួសវីហ្សានិងលោកថមមីដែលជាស្វាមីបានបង្ហាញអារម្មណ៍សប្បាយរីករាយខុសពីសព្វដងមើលទៅអ្នកទាំងពីរពិតជាពេញចិត្តខ្លាំងណាស់នូវសមាជិកថ្មីម្នាក់នេះ។
លុះមកដល់ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០នេះអ្នកនាងសួសវីហ្សានិងលោកថមមីបានរៀបចំពិធីចេញខែ(បង្កក់) កូនស្រីរបស់ខ្លួនហើយយ៉ាងអធកអាធម អមដោយការតុបតែងរោងពិធីយ៉ាងស្រស់ស្អាត។ហើយថ្ងៃដដែលបន្ទាប់ពីពិធីសូត្រមន្តបង្កក់កូនស្រីរបស់តារាចម្រៀងអ្នកនាងសួសវីហ្សានិងលោកថមមីនៅព្រឹកនេះរួចនឹងមានរៀបចំពិធីទទួលភ្ញៀវកិត្តិយសចំនួន៣០តុនៅពេលរសៀលស្ថិតនៅបុរីជីបម៉ុងលែនខណ្ឌឬស្សីកែវផងដែរ។ក្នុងពិធីនេះអ្នកនាងសួសវីហ្សាបានបញ្ជាក់ប្រាប់ថាដោយមានការស្រលាញ់ពីសាច់ញាតិបងប្អូនទាំងសងខាងចំពោះកូនស្រីអ្នកនាងទទួលបានប្រាក់គួចព្រលឹងចំនួន៥០,០០០$(ប្រាំមុឺនដុល្លា)ផងដែរ។
លោកសួសវិមុលឳពុកបង្កើតរបស់អ្នកនាងសួសវីហ្សាបានបញ្ជាក់ថាលោកបានត្រៀមរួចជាស្រេចស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់និងការពារនៃការឆ្លងជំងឺកូវីដ–១៩ដោយមានរៀបចំក្រុមការងារនិងសំភារៈដូចជាម៉ាស៊ីនស្កេនកំដៅជែលនិងទឹកអាល់កុលលាងដៃសម្រាប់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីបង្កក់ចៅស្រីជេននី។
អ្នកនាងសួសវីហ្សានិងស្វាមីបានរៀបរាប់ពីជីវិតគូរស្នេហ៍របស់ពួកគាត់តាំងពីស្គាល់គ្នាដំបូងរហូតដល់បានរៀបអាពា៍ពិពាហ៍ជាមួយគ្នានិងបានកូនស្រីមួយដ៏ស្រស់ស្អាតជាចំណងដៃ។អ្នកទាំងពីរថាជីវិតគូរស្នេហ៍នីមួយៗពិតជាមិនងាយស្រួលទេទំរាំដើរដល់ចំណុចនេះត្រូវហែលឆ្លងឧបសគ្គគ្រប់រសជាតិដែលតម្រូវអោយអ្នកទាំងពីរត្រូវតែពុះពារបើគិតថាចាប់ដៃគ្នាជាគូរជីតវិតហើយ។
លោកថមមីបន្ថែមថាលោកត្រូវសំរាកពីការងារសិល្បៈមួយរយៈសិនរីឯអ្នកនាងសួសវីហ្សាវិញក៏បានបញ្ជាក់ផងដែរថាអ្នកនាងនៅតែបន្តអាជីពជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដដែលថ្វីត្បិតតែមួយរយៈនេះអ្នកនាងបានផ្អាកដោយសារត្រូវសំរាលបុត្រីនិងដោយសារបញ្ហាជំងឺកូវីដ–១៩។
ឈ្លៀតក្នុងឳកាសនោះប៉ាម៉ាក់ជេននីបានផ្ដាំផ្ញើពីបទពិសោធន៍ជីវិតដល់ប្អូនៗយុវវ័យជំនាន់ក្រោយបើចង់ជោគជ័យក្នុងជីវិតគូរស្នេហ៍ដូចពួកគាត់ត្រូវហ៊ានបើកចំហរជាសាធារណៈចំពោះដៃគូរដែលយើងគិតថាពិតប្រាកហើយនិងមិនត្រូវបោះបង់ឳកាសឡើយព្រោះថាមិនចាំបាច់មានសព្វគ្រប់បែបយ៉ាងទើបអាចចាប់ផ្ដើមបានទេសំខាន់ក្ដីស្រឡាញ់ស្មោះស្ម័គ្រនិងអោយតម្លៃគ្នាទៅវិញទៅមក៕