ខេត្តកំពត៖ ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រគល់ម៉ាសជូនកម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលគ្រប់ផែនការងារទាំងអស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានចំនួន១០កេសធំ ស្មើរនឹងចំនួន ២៥,០០០ម៉ាស ៕






