ខេត្តកណ្តាល៖ស្រ្តីម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុង ប្រយ័ត្នបណ្តាលអោយរថយន្តបុកចំពេញទំហឹងស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង០០ និង០៥នាទី ត្រង់ចំណុចភ្លើងស្តុបផ្លូវ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នៅក្នងហេតុការនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ករ០១ នាក់ មាន៖ឈ្មោះ តាំង ស៊ីគុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ កណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDAZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FZ-4991 អ្នកបើកម៉ូតូឈ្មោះ នី ភេទស្រី អាយុប្រហែល ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ បើកម៉ូតូឆ្លងផ្លូវក្នុងទិសដៅពី កើត ទៅ លិច ក៏បានបុក ជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AR-9582 អ្នកបើករថយន្តឈ្មោះតាំង ស៊ីគុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន) រថយន្តបើកបរក្នុងទិសដៅពី ជើង ទៅ ត្បូងលុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូបណ្តាលស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុសពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រែកសំរោងរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានយកមករក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី៕






