ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ០៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ដោយមានការអនុញ្ញាតពី លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានធ្វេីការចុះចែកសៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ជូនបងប្អូនប្រជាពលរដ្ឋ នៅចំណុចក្រុមទី០៤ ភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហើយបានធ្វើការផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩(COVID-19)
ត្រូវរក្សាគម្លាតពីគ្នា, ត្រូវលាងដៃរបស់ខ្លួនជាមួយអាកុល រឺជេលជាប្រចាំ, ពាក់ម៉ាស់នៅពេលអ្នកមានជំងឺគ្រុនក្តៅ ក្អក ឬកណ្តាស់ជាដើម៕