ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការបើកដំណើរការសាលារៀន, បើកពហុកីឡាដ្ឋានជាតិ (អូឡាំពិក) ឡើងវិញ និងស្ថានភាពផ្សេងទៀតរបស់វិស័យអប់រំ ក្រោយកម្ពុជាបិទបញ្ចប់ដោយជោគជ័យ នូវព្រឹត្តិការណ៍៣វិច្ឆិកា ក្នុងនោះ ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នឹងត្រូវបើកដំណើរការឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ប៉ុន្ដែត្រូវបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ របស់ក្រសួងសុខាភិបាល ដើម្បីបន្ដទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕