ភ្នំពេញ៖លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ ម៉ោង២២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហកាជាមួយកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ (ជនជាតិចិន០៥នាក់ , វៀតណាម០១នាក់) ករណីជួញដូរភេទ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង បានឲ្យដឹងបន្ដថា ជនសង្ស័យ៦នាក់ ៖១-ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) , ២-ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៤-ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ៕






