ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាកម្លាំងអធិកានគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់៣ករណីផ្សេងគ្នាដោយករណីទី១៖ នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី កម្លាំប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាដោយចេតនា(ប្រើកាំបិតបុ័ងតោកាប់ឲ្យបួស) នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ចាន់ កី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកកាំបិតបុ័ងតោកាប់។
ដោយជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឲ្យរបួសក្បាល បបូរមាត់ជ ដេរ១២ថ្នរ ។
សម្ភារៈបន្សល់ទុក កាំបិតបុ័ងតោ ០១ ។
ករណីទី២៖នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(យកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លា) នៅចំណុចក្នុងក្រុមហ៊ុន អ៊ីងជូហ្គោណា)ផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់មាន ឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) បានយកលុយរបស់ក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូចំនួន ៩.២១៤,៨៧ដុល្លា) គ្មានការអនុញ្ញាតិពីជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ17FV24534 ។
សម្ភារៈបាត់បង់មាន លុយដុល្លាចំនួន ៩.២១៤,៨៧ដុល្លា ។
ករណីទី៣៖នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ក្នុងនោះ រត់គេចខ្លួនម្នាក់ឈ្មោះម៉េង កាលពីថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ ម៉ោង០៩ និង០០នាទី ។
ដោយជនសង្ស័យឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) បាននិងបក្ខពួកបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃអាយហ្វូនផ្លឺសសេវេន០១គ្រឿង ពីជនរងគ្រោះឈ្មោះ ហ៊ាង អ៊ាងណៃ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ផ្ទះលេខ១៥៦ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់មាន ទូរស័ព្ទដៃអាយហ្វូនផ្លឺសសេវេន០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕






