ភ្នំពេញ៖ លោកវរសេនីយ៍ឯកហ៊ួ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់មកអង្គភាពសារព័ត៌មានBPN News ឲ្យដឹងថា នៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០២០ ម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯកហ៊ួ ម៉េង វ៉ាង បានឲ្យដឹងបន្ដថា ជនសង្ស័យ ម្នាក់មានឈ្មោះ ជិន ដាវិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអណ្តូង១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕






