ខេត្តបន្ទាយមានជ័យ, នៅថ្ងៃអង្គារ៍ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការននគរបាលខេត្ត ក្នុងការបង្ក្រាបរាល់សកម្មភាពក្មេងទំនើង
លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញដល់អធិការទាំង ០៩ក្រុង-ស្រុក អោយយកចិត្តទុកដាក់ពីបញ្ហាក្មេងទំនើងដូចជា៖ បង្ហោះម៉ូតូ, ម៉ូតូដាក់ស៊ីម៉ាំងកែច្នៃ (ស៊ីម៉ាំងប្រែន), វាយតបគ្នា .ល.។ ជាក់ស្ដែងលោកអធិការដ្ឋាននគរបាលស្រុកថ្មពួក បង្រ្កាបបានករណីក្មេងទំនើងជិះម៉ូតូដាក់ស៊ីម៉ាំងកែច្នៃ (ស៊ីម៉ាំងប្រែន) ហើយបានឃាត់យកមកប៉ុស្តិ៍ដើម្បីដកហូតបំពង់ស៊ីម៉ាំងកែច្នៃរក្សាទុក និងប្ដូរដាក់ស៊ីម៉ាំងធម្មតាវិញ ហើយធ្វើកិច្ចសន្យាអប់រំណែនាំ បញ្ឈប់ឱ្យប្រើបំពង់ស៊ីម៉ាំងកែច្នៃ (ស៊ីម៉ាំងប្រែន) ទៀត រួចបានទំនាក់ទំនងទៅ អាណាព្យាបាល មកធ្វើការធានាដើម្បីយកត្រឡប់ទៅផ្ទះវិញ ។
សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយ,លោកចាន់ពុធ






