ភ្នំពេញ៖លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់មកអង្គភាពសារព័ត៌មាន BPN News ឲ្យដឹងថា នៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០២០ ម៉ោង១៧ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៣នាក់ មធ្យោបាយម៉ូតូ០២គ្រឿង ។
លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង បានបន្ដថា ជនសង្ស័យ ០៣នាក់ ៖១- ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ២- ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) , ៣- ឈ្មោះរ៉ូហ្សា ស្កាដេវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។ បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នា០៣នាក់ ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ១៦៥ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ គ្មាន ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-4994 , ២-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕






