ខេត្ដកំពង់ចាម៖នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំវីដេអូរ Conference សាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញបើកកិច្ចប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនឹងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងលើកទិសដៅសម្រាប់អនុវន្តបន្ត។
កិច្ចប្រជុំខាងលើក៏មានការចូលរួមពី ឯកឧត្ត អភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនា និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕