ភ្នំពេញ ៖ យុវជនម្នាក់ សង្ស័យខូចចិត្តព្រោះតែប្រចណ្ឌជាមួយគូរដណ្ដឹង សម្រេចបញ្ចប់ជីវិតដោយយកក្រណាត់ចង់ភ្ជាប់ជាមួយដៃអេស្កាវ៉ាទ័រ ចង.កសម្លាប់ខ្លួនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២០ នៅក្នុងការដ្ឋានជួសជុលអេស្កាវ៉ាទ័រមួយកន្លែង តាមផ្លូវបេតុភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីនារីត្រូវជាគូរដណ្ដឹង បានឲ្យដឹងថា គាត់បានស្រលាញ់គ្នាយូរណាស់មកហើយ គឺនៅសល់ប្រហែលកន្លះខែទៀត ពួកគាត់ទាំងពីរនាក់ និងរៀបការជាមួយគ្នា តែបែរជាគូដណ្ដឹងរបស់ខ្លួនសម្រេចចិត្តចង.កសម្លាប់ខ្លួនបែបនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនគ្រោះមានឈ្មោះ អិន សុភី អាយុ២៩ឆ្នាំ មុខរបរ ជាងជួសជុលអេស្កាវ៉ាទ័រ មានស្រុកកំណើតក្នុងភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។
បើតាមការរៀបរាប់ពីនារីត្រូវជាគូដណ្ដឹង បានបន្ថែមទៀតថា អស់រយ:ពេលច្រើនខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់ព្រលប់ថ្ងៃកើតហេតុ គូរដណ្ដឹងគាត់បានផឹកស្រា ហើយមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយនារីត្រូវជាគូដណ្ដឹងបានដើរចេញពីបន្ទប់ស្នាក់នៅចេញទៅក្រៅបាត់ លុះមកដល់ម៉ោង៦ព្រលប់ ទើបគាត់ទទួលដំណឹងថា គូរដណ្ដឹងរបស់គាត់បានចង.កសម្លាប់ខ្លួននៅនឹងដៃអេស្កាវ៉ាទ័រ ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុ ហើយក៏បានទាក់ទងទៅខាងជំនាញកុសល្យវិច្ច័យ ចុះមកពិនិត្យសាកសពខាងលើ សមត្ថកិច្ចជំនាញគ្រូពេទ្យពិនិត្យឃើញថា ពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕