ខេត្ដត្បូងឃុំ៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ លោកវរសេនីយ៍ឯកលឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ បានបេីកកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងដាក់ទិសដៅអនុវត្តបន្ត ។
ក្នុងកិច្ចប្រជុំនេះដែរលោកវរសេនីយ៍ឯកលឿង រដ្ឋា លេីកអំពី៖
- ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ( ទម្រង់ទាំង៤ ) ។
– ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃំុ មានសុវត្ថិភាព លក្ខណៈសម្បត្តិ ៩ យ៉ាង ។
– បានចាត់តាំងកម្លាំងឈរជើងតាមគោលដៅដែលបានកំណត់ ប្រចាំការទីប្រជុំជនផ្សារអូររាំងឪ និងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទះពេលយប់-ថ្ងៃ
និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
– បានចាត់វិធានការ មិនអោយមានល្បែងស៉ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ
– ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ ហាមជាដាច់ខាតមិនអោយយកលុយពីបងប្អូនប្រជាពលរដ្ឋ ។
លោកវរសេនីយ៍ឯកលឿង រដ្ឋា ជំរុញដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ស្រងបញ្ជីឈ្មោះប្រជាពលណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ ធ្វើជូនពួកគាត់ យកទៅប្រើប្រាស់តាមតំរូវការបស់ពួកគាត់
– ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ។
-បាន ចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ.១៩។
វត្តមានចូលរួមប្រជុំមាន៖ លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីផ្នែកជំនាញ ចំនួនសរុបរួម ៣៤ នាក់។
លោកវរសេនីយ៍ឯកលឿង រដ្ឋា ក៍បានណែនាំឲ្យកម្លាំងទាំងអស់ចុះណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ តាមផ្សារ ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនពីវិធានការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយតម្រូវឲ្យពួកគាត់ត្រូវថែរក្សាអនាម័យ ត្រូវពាក់មា៉ស់ លាងសម្អាតដៃជាមួយទឹកសាប៊ូ អាល់កុល ឬជែលលាងដៃ ជាប្រចាំ ៕