ខេត្តបន្ទាយមានជ័យ៖ យប់ថ្ងៃអង្គារ៍ទី១៥ ខែធ្នូឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ កងកម្លាំង ដែលឈរជើងតាមគោលដៅនិងល្បាត ត្រួតពិនិត្យ នៅចំណុចសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ដើម្បី ការសុវត្ថិភាពជួនប្រជាពលរដ្ឋ នឹងបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗដែលកេីតឡេីងដោយយថាហេតុ។
ក្រោយពីសួសុខទុក្ខកងកម្លាំងរួចលោកឧត្តមសេនីយ៍ស្នងការបានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ.១៩ នឹងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ដបន្ទាយមានជ័យទាំងអស់ទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ដោយ៖លោកចាន់ ពុធ