ភ្នំពេញ៖ ក្រោយពីទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ កូប យ៉ាក់ហ្វើក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ដកហូតវត្ថុតាងមាន៖ គ្រឿងញៀនចំនួន ១៤កញ្ចប់(តូច ១៣កញ្ចប់, ធំល្មម ០១កញ្ចប់)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕







