ភ្នំពេញ ៖ នៅថ្ងៃទី២៣ខែមករាឆ្នាំ២០២១វេលាម៉ោង១២និង៣០នាទីប៉ុស្តិ៍នគរបាលទឹកថ្លាឃាត់ខ្លួនជនសង្ស័យ០១នាក់
ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀននៅចំណុចផ្លូវបេតុងភូមិបូរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះសេកណារ៉ូភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរគ្មានស្នាក់នៅបន្ទប់ជួលភូមិបូរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
វត្ថុតាំងដកហូតបានរួមមាន៖ក្រាមសថ្លា៥៣កូនថង់តូចនិងទូរសព្ទ័ដៃ០១គ្រឿង) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី៕