ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១
អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានទទួលម៉ាស់ចំនួន ៥០០០ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លាពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង។
ក្នុងនាមអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមគោរពជូនពរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី សូមទទួលបាននូវ សុខភាពល្អបរិបូរណ៌ និងប្រកបដោយជោគជ័យក្នុងភារកិច្ច៕






