ភ្នំពេញ៖ក្រោយមានការបែកធ្លាយពាក្យស្នើសុំបើកឃ្លាំងស្តុកទុកជីថ្នាំកសិកម្មស្ថិតនៅភូមិព្រៃទំពួងឃុំពើកស្រុកអង្គស្នូលខេត្តកណ្ដាលម្ចាស់ទីតាំងឈ្មោះXIA GUOXIU ភេទស្រីជាជនជាត់ចិនចុះថ្ងៃទី១១ខែសីហាឆ្នាំ២០២០កន្លងទៅសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំង។
បទល្មើសសេដ្ឋកិច្ចចុះបង្រ្កាបហើយរកឃើញកសិកម្មមួយចំនួនហួសសុពលភាពប្រើប្រាស់សុពលភាពបញ្ជីកានិងមិនតម្រូវបមាណីយកាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២០កន្លងទៅវេលាម៉ោង២:១០នាទីរសៀល។
សូមជម្រាបជូនថាក្រោយពីសមត្ថកិច្ចចុះបង្រ្កាបមិនបានប៉ុន្មានថ្ងៃផងស្រាប់តែស្រ្តីជនជាតិចិននោះបានដាក់ពាក្យស្នើសុំធ្វើការបើកវិញភ្លាម។
ព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០២១នេះអង្គភាពសារព័ត៌មានបានធ្វើការហៅទូរសព្ទ័ទាក់ទងទៅសម្ភាសន៍បញ្ជាក់បន្ថែមទៅលោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនិងលោកកនកុម្ភៈអនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្មដើម្បីសាកសួរបន្ថែមដូចតទៅ៖
លោកភុំរ៉ាប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានឲ្យដឹងថា៖ករណីនេះខាងក្រសួងមិនបានដឹងទេពីព្រោះខាងមន្ទីរខេត្តមិនបានធ្វើរបាយការណ៍ជូនមកជូនថ្នាក់លើកហើយវាក៏ដែនដីសមត្ថកិច្ចរបស់មន្ទីរខេត្តដែរ។
លោកបន្ថែមទៀតថាលោកក៏មានការងឿងឆ្ងល់ដែរហេតុអ្វីបានជាមន្ទីរមិនធ្វើរបាយការណ៍និងជូនដំណឹងមកក្រសួងឲ្យបានដឹងប្រសិនមន្ទីរធ្វើរបាយការណ៍មកថ្នាក់លើនោះលោកនឹងចាត់មន្រ្តីទៅធ្វើការត្រួតពិនិត្យការងារនោះភ្លាម។
ចំពោះការងារនេះលោកទើបតែដឹងនៅពេលដែលឃើញមានសារព័ត៌មានផ្សព្វផ្សាយចំពោះការបែកធ្លាយពាក្យស្នើសុំបើកទីតាំងរបស់ជនជាតិចិន។
លោកបញ្ជាក់ទៀតថារហូតមកទល់ពេលនេះលោកមិនបានដឹងថាអាជ្ញាធរបានធ្វើការបើកតាមការស្នើសុំរបស់ភាគីជនជាតិចិននោះឬក៏អត់នោះទេ!។
លោកកនកុម្ភៈអនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានឲ្យដឹងថា៖ការងារនេះបន្ទាប់លោកឃើញមានសារព័ត៌មានផ្សព្វផ្សាយលោកបានទាក់ទងទៅនីតិកម្មខេត្តកណ្ដាលរួចហើយថាមន្ត្រីមន្ទីរខេត្តពិតជាមានការសហការជាសមត្ថកិច្ចប្រឆំាងបទល្មើសសេដ្ឋកិច្ចពិតប្រាកដកមែនហើយបានធ្វើការពិន័យរួចហើយ
តាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មរួច។
លោកបញ្ជាក់ទៀតថាជនជាតិចិនខាងក៏មានតំណាងចែកចាយធំនៅខេត្តកំពង់ធំផងដែរក្រសួងបានចុះត្រួតពិនិត្យនិងធ្វើផាក់ពិន័យរួចហើយ។
លោកបន្ថែមទៀតថាការការស្នើសុំបើកទីតាំងរបស់ជនជាតិចិននោះលោកក៏មិនបានដឹងថាតុលាការបានបើកឬនូវលោកមិនទាន់បានដឹងនោះទេពីព្រោះការដាក់ស្នើសុំរបស់សាម៉ីជាសមត្ថកិច្ចរបស់តុលាការហើយប្រសិនបើកទាល់មានសហការជាមួយមន្រ្តីជំនាញជាមុនសិនដើម្បីធ្វើការត្រួតពិនិត្យបន្ថែមទៀតលើចំណាត់ការបើកឃ្លាំងនោះ។
គួរបញ្ជាក់ថាក្នុងសំណុំរឿងការលួចលក់ថ្នាំនិងជីកសិកម្មហួសសុពលភាពនេះមហាជនលើកឡើងថាហាក់បីដូចជាមានភាពមិនប្រក្រតីទល់តែសោះព្រោះការចុះបង្រ្កាបរបស់សមត្ថកិច្ចទាំងមូលហេតុអ្វីបានជាមន្ត្រីជំនាញពាក់ព័ន្ធមិនបានដឹងឬមួយមានការត្រូវរូវគ្នាងរវាងសមត្ថកិច្ចអាជ្ញាធរខេត្តនិងម្ចាស់ទីតាំងចុះស្ងាត់ៗ។
ស្នើសុំបើកស្ងាត់ៗចុះបានមិនបានប៉ុន្មានថ្ងៃផងសុំបើកវិញភ្លាមករណីនេះពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចទាំងមូលរបស់កសិករព្រោះមានហានិភ័យចំពោះការទិញផលិតផលថ្នាំកសិកម្មយកប្រើប្រាស់គ្មានគុណភាពជារឿងដែលកសិករមានការព្រួយប្រារម្ភយកមកប្រើប្រាស់ដំណាំមិនទទទួលផលល្អគ្មានទីផ្សារផលិតផលខួចគុណភាពជាដើម។
ទោះបីជាយ៉ាងណាគេមិនបានដឹងឡើយថាសំណុំរឿងចិនលក់ជីនិងថ្នាំហួសសុពលភាពនេះតើសមត្ថកិច្ចឬឣាជ្ញាធរមានសមត្ថកិច្ចបានធ្វើការហាមឃាត់ឬដកហូតយកវត្ថុតាំងផលិតផលហួសសុពលមករក្សាទុកដើម្បីកុំឣោយឆ្លៀងឱកាសយកទៅលក់បន្តទៀតលើទីផ្សារតំណាងចែកចាយរបស់ខ្លួននោះទេ៕






