ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែចេត្រ ឆ្នាំផ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអញ្ជើញចុះធ្វើការចែកម៉ាសដល់បងប្អូនដែលជាអ្នករត់រ៉ឺម៉កកង់បី តុកតុក នៅក្នុងក្រុងកំពត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបា និងក្រសួង សុខាភិបាលក្នុងការប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ការពារ នៃការរីរាលដាលដាលជំងឺកូវីដ-១៩ ។
ដោយក្នុងម្នាក់ៗទទួលបានម៉ាសមួយប្រអប់ស្មើនិង ៥០ ម៉ាស និងម៉ាសក្រណាត់មួយ ។
លោកស្នងការក៏អំពាវនាវដល់បងប្អូនប្រជាព លរដ្ឋទាំងអស់សូមចូលរួមទប់ស្កាតការពារនៃការរីរាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមបងប្អូនអនវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបន្តអនុវត្តវិធាន ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ៕






