ខេត្ដស្វាយរៀង ៖ ដោយមានការយកចិត្តទុកដាក់លើសុខភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានរៀបចំក្រុមការងារ ក្រុមហ៊ុនអ៉ីស្ស៊ីផេសខនត្រូល( EPC )ដែលដឹកនាំដោយលោក ជា សុវណ្ណមករា ជាប្រធានក្រុមហ៊ុន តាមរយៈឯកឧត្ដម តូច ប៉ូលីវា អភិបាលរងខេត្តស្វាយរៀងសហការណ៍ជាមួយរដ្ឋបាលស្រុកស្វាយជ្រំ បានដឹកនាំក្រុមការងារជំនាញចុះបាញ់ថ្នាំសម្លាប់មេរោកូវីដ-១៩ នៅតំបន់ដែលមានហានិភ័យមួយចំនួនក្នុងស្រុកស្វាយជ្រំ នៅថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២១នេះ ដោយបានប្រើត្រូនសំរាប់ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ផងដែរ។
តំបន់ដែលត្រូវបានបាញ់ថ្នាំសម្លាប់មានចំនួន៤ទីតាំងដូចជា៖ ទី១ បរិវេណផ្សាស្វាយជ្រំ។
ទី២ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩
ទី៣ វិទ្យាល័យហ៊ុនសែនស្វាយជ្រំ
ទី៤ សាលាស្រុកស្វាយជ្រំ។
ទីតាំងទាំង៤ខាងលើស្ថិតនៅក្នុងភូមិតាប៉ ភូមិស្វាយក្ងោ និងភូមិស្វាយជ្រំ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សូមជម្រាបជួនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋពិសេសអាជីវករផ្សារស្វាយជ្រំ ក្នុងភូមិតាប៉ ឃុំតាសួសស្រុកស្វាយជ្រំ ជ្រាបថា បន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩នៅទីប្រជុំជនផ្សារស្វាយជ្រំកន្លងមករដ្ឋបាលស្រុកបានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទបណ្ដោះអាសន្ននូវការដំណើរការតូបលក់ដូរនៅផ្សារស្វាយជ្រំនិងបានធ្វើចត្ដាឡីស័កអ្នកពាក់ពន្ធ័ផ្ទាល់និងប្រយោលចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ខែកក្ដដាឆ្នាំ២០២១មានរយះពេលចំនួន១៤ថ្ងៃ។ ក្នុងដំណាក់កាលនៃការធ្វើចត្ដាឡីស័ក ក្រុមការងារស្រុកសហការរុករកស្រាវជ្រៀវ ករណីសង្ស័យនិងយកសំណាក ចំនួន៤០នាក់ក្នុងនោះមានអ្នកឆ្លងជម្ងឺ០៧នាក់និងនាក់ជាសះស្បើយ១នាក់ កំពុងសម្រាកព្យាបាល០៦នាក់។
យោងតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន និងតាមការវាយតម្លៃរបស់ក្រុមការងារបានធ្វើការផ្ដាច់ឬសគល់នៃការឆ្លងជម្ងឺនិងគ្រប់គ្រង់ស្ថានការបានល្អប្រសើរវិញហើយ។
ដូច្នេះរដ្ឋបាលស្រុកស្វាយជ្រំក៏បានធ្វើការបើកដំណើរការតូបលក់ដូរផ្សារស្វាយជ្រំដែលស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ឡើងវិញចាប់ពីថ្ងៃទី០៦ខែកក្ដដាឆ្នាំ២០២១នេះតទៅ។
ឆ្លៀតក្នុងឱកាសនោះផងដែររដ្ឋបាលស្រុកស្វាយជ្រំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយឧស្សាហ លាងដៃនឹងសាប៊ូ ជែល ឬអាកុល ពាក់ម៉ាស រក្សាគម្លាតសង្គម និងវិធានការ ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល៕







