ខេត្តកណ្ដាល៖នៅថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាព លេងល្បែងសុីសងខុសច្បាប់(អាប៉ោង) ក្រោយពីទទួលបានព័ត៌មាន បានភ្លាមលោក វរះសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាអោយកម្លាំងអន្តរាគមន៍ កំលាំងផ្នែកនគរបាលយុត្តិធម៌សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះដល់ចំណុចកើតហេតុ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានអ្នកបាញ់អាប៉ោងម្នាក់ឈ្មោះមុត តុង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកអ្នកលេងល្បែងផ្សេង ទៀតរត់គេចអស់ ចំពោះឈ្មោះមុត តុង ភេទប្រុសរួមជាមួយវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បី រួចស្រាវជ្រាវរក មុខសញ្ញាប្រព្រឹត្តល្បែងសុីសងខាងលើនឹងបន្តនីតិវិធី។
#ជាចុងក្រោយ លោករវះសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុក សូមអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយសូមជួយផ្ដល់ពត៍មានគ្រប់គោលដៅដែលមានល្បែងសុីសងគ្រប់ប្រភេទដើម្បីចុះបង្ក្រាប អោយខានតែបាន ដើម្បីអោយភូមិឃុំមានសុវត្តិភាព នឹង គោរពតាមក្រសួងសុខាភិបាល រក្សារគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំ ខ្លាចកើតមានជំងឺ កូវិដ១៩ នឹង កូវិដ (ដែលតា) ។
សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ។






