ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២១ម៉ោង ១៨ និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ(កាច់កូនសោរម៉ូតូដេរបញ្ឆេះ) កាលពីថ្ងៃទី០៦ -០៨-២០២១ នៅចំណុចមុខហាង ស្តុកភេសជ្ជៈ ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ធ្យោបាយថ្មើរជើង បង្កដោយជនសង្ស័យម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សឿម សែន ហៅ (អាណុប) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេ ភ្នំពេញ1HV-1406 ។
សមត្តកិច្ចបានបន្តថាជនរងគ្រោះមានឈ្មោះ គង់ ភ័ស្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុបើកឡានដឹកភេសជ្ជៈ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈខូចខាត ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ដស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HV-1406 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕






