ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំប្រជុំជួរត្រួតពិនិតកម្លាំងកងអន្តរាគមន៍(ខ១) ព្រមទាំងចែកជូនសម្ភារៈដែលជាការផ្តល់ជូនរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចែកជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងផែនការងារសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រើប្រាស់ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះ៖
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងមួយប៉ុស្តិ៍ទទួលបាន អាវសង្រែក(អវពន្លឺ)ចំនួន ០៥, ពិលបញ្ជាចរាចរណ៍ចំនួន ០៥, មួកសុវត្ថិភាពចំនួន ០៥, និងស្រោមដៃសចំនួន ០៥គូ។
២-ផែនការងារសណ្តាប់ធ្នាប់សាធារណៈ ទទួលបាន អាវសង្រែក(អវពន្លឺ)ចំនួន ២៥, ពិលបញ្ជាចរាចរណ៍ចំនួន ២៥, មួកសុវត្ថិភាពចំនួន ២៥, និងស្រោមដៃសចំនួន ២៥គូ សម្រាប់ចែកជូនកម្លាំងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕






