ភ្នំពេញ៖ អាហារឫស្សីផ្អែម បន្តបើកទទួលភ្ញៀវល្មើស វិធានការរដ្ឋបាល ត្រូវ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាមកលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះផ្អាក ។
សូមជម្រាបថា កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានមតិដឹកនាំ ពីលោក ហែម ដារិទ្ធិ ជាអភិបាលខណ្ឌ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបិទ អាហារឫស្សីផ្អែម
មានទីតាំងស្ថិតនៅតាមផ្លូវបេតុងខាងជើងភ្លើងស្តុបវត្តឫស្សីសាញ់ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលហាងយីហោ ឬស្សីផ្អែម នេះលួចបើកទទួលភ្ញៀវចូលផឹកសុីល្មើសវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺCovid-19 ក្នុងនោះកម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សប្រុសស្រីជាអ្នកគ្រប់គ្រង២នាក់ បញ្ជូនទៅអធិការខណ្ឌ ដោយឡែក បុគ្គលិកហាង ព្រមទាំងភ្ញៀវ សរុបចំនួន១០២នាក់ អាជ្ញាធរ បានអញ្ជើញក្រុមគ្រូពេទ្យជំនាញចុះទៅយកសំណាករកជម្ងឺកូវីដ១៩ផងដែរ ជាលទ្ធផល អវិជ្ជមានទាំងអស់។
មន្ត្រីខណ្ឌ ប្រាប់ឲ្យដឹងថា នៅក្នុងពេលដែលជម្ងឺកូវីដ១៩ កំពុងឆ្លងរាតត្បាតនៅទូទាំងប្រទេស រាជរដ្ឋាភិបាល បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាស្វិតស្វាញ ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចប្រទេស ។
ទន្ទឹមនេះ សុំឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ចំណែកភោជនីយដ្ឋា ន អាហារដ្ឋាន ហាងខារ៉ាអូខេ KTV បៀរហ្គាដិន ជាដើមពុំអនុញ្ញាតឲ្យបើក ដំណើរការទទួលភ្ញៀវចូលទៅផឹកសុីនោះឡើយ។ ព្រោះកន្លែងទាំងនេះកាលណាបើបើកគឺងាយនិងចម្លងមេរោគនេះបំផុត ដូច្នេះទើបកន្លងមកអាជ្ញាធរ បានធ្វើការផ្សព្វផ្សាយអំពីវិធានការសុខាភិបាល ព្រមទាំងឲ្យហាងទាំងអស់ផ្អាកជបណ្ដោះអាសន្នសិន។
ប្រភពបង្ហើបប្រាប់ថា ខណៈ ហាង ឬ KTV ភាគច្រើន បានអនុវតន្តតាមវិធានការរដ្ឋបាល បែរជា អាហារដ្ឋានឫស្សីផ្អែមនេះ ពុំបានអនុវត្តតាមទេ នៅបន្តបើកដំណើរការ ទទួលភ្ញៀវជួបជុំផឹកស៊ីទាំងយប់ទាំងថ្ងៃល្មើសនិងវិធានការរបស់រដ្ឋបាល ទៅវិញ ។






