ក្រុងប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត អញ្ជើញ ចូលរួមក្នុងពិធីប្រគល់~ទទួលអាគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ(កម្ពុជា~ថៃ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។
ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការលទ្ធកម្ម ក្រសួងមហាផ្ទៃ ។
និងមានការអញ្ជើញចូលរួម ពី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ជំនាញ ពាក់ព័ន្ធ ជុំវិញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ ។ ដោយ៖លោកចាន់ពុធ