ខេត្ដកណ្ដាល៖បែកធ្លាយ! នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយមានការដោះលែងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ក្រោយពីកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបង្ក្រាបបានហើយ ។
សូមរម្លឹកដែថាកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង២៥នាទី ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ី ស្រីយ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយលួចកត់ឆ្នោតវៀតណាមខុសច្បាប់ រួមនឹងវត្ថុតាំងមួយចំនួន។
ដោយឡែកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានកត់ឆ្នោតខ្មែរអោយទៅឈ្មោះ ប៊ុន ថន ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឆ្នោត ទីលំនៅពុំស្គាល់
និងចំណែកឯឆ្នោតវៀតណាមកត់ឲ្យឈ្មោះ វិរ: ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៦ល្ងាច។
ជាក់ស្តែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះមានសេចក្តីរាយការណ៍បានបង្ហើបប្រាប់មក អង្គភាពសារព័ត៌មានយើងថា៖អ្នកកត់កន្ទុយលេខឆ្នោតវៀតណាមម្នាក់ មានឈ្មោះ ស្រីយ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកត់កន្ទុយលេខឆ្នោតយកទៅអោយមេឆ្នោតខ្មែរអោយទៅឈ្មោះ ប៊ុន ថន ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឆ្នោត ទីលំនៅពុំស្គាល់ និងឆ្នោតវៀតណាមកត់ឲ្យឈ្មោះ វិរ: ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៦ល្ងាច ត្រូវបានបានដោះលែងហើយ។
ដោយជនសង្ស័យត្រូវបានដោះលែងវិញហើយនៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២១នេះ ក្រោយមានការសម្រប សម្រួលនិងអន្តរាគមន៍ ពីមេឆ្នោតកត់កន្ទុយលេខទាំង០២នាក់នោះ ។
ប្រភពបែកធ្លាយពីអ្នកសម្រប សម្រួលនិងអន្តរាគមន៍ថា៖(លោក ប្អូន សំណាង សុំជួយ សម្រួល ករណី ដន្លងរបស់ បង មួយ ដែលគាត កត់ឆ្នោត មុិចៗ នៅខាងយើងដីឥដ្ឋនោះ ចាំថ្ងៃក្រោយ ចាំបង ណែនាំគាត់ គួរធ្វើមុិចៗនោះ ដូចនេះ សូមលោក ប្អូន អធ្យាស្រយ័ ផង ព្រោះអ្វីគាត់នៅយូរនោះគាត់ភយ័ បង ធ្វើការ នៅ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ចាំពេលណា មួយ បង សុំ ជួប លោក ប្អូន។សូមអរគុណ!)
ចំពោះលោកព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានប្រាប់មកអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២១នេះ
ឲ្យដឹងថា៖មិនមានការសម្រប សម្រួល អ្វីពីមេឆ្នោតកត់កន្ទុយលេខទាំង០២នាក់នោះទេ
តែដោយមានការសុំសម្រប សម្រួលពីដន្លងរបស់គាត់ ហើយទើបមានការអនុញាតិអោយគាត់វិល ត្រឡប់ ទៅវិញ យោង សុខភាព ជនសង្ស័យ យោងការ សំនើរ ធានារបស់ ក្រុមគ្រួសារ
ដោយបានការ និងឯកភាពពីថ្នាក់ដឹកនាំ
បានអនុញាតិអោយគាត់វិលត្រឡប់ទៅវិញនិងសន្យាកែខ្លួន បញ្ឃប់បនរព្រិត្តល្មើសច្បាប់តទៅទៀត។
ចំពោះ ឈ្មោះ វិរ:និងឈ្មោះ ប៊ុន ថន លោកបានឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវហើយដើម្បីហៅមកសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ ដើម្បីឆ្លើយតបនូវអ្វីដែលជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច។
មហាជនរងចាំមើលថា៖ តើលោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល មានវិធានការបែបណា,,,? ចំពោះឈ្មោះ វិរ:និងឈ្មោះ ប៊ុន ថនដែលជាមេឆ្នោតកត់កន្ទុយលេខវៀតណាមដែលកូនកញ្ជែញ ល្អីអះអាងហើយមានផុសតាងជាច្រើនទៀតនោះ។
ប្រជាពលរដ្ឋតែងតែសរសើរលោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល មិនដាច់ពីម៉ាត់ថា៖ ជាស្នងការគំរូក្នុងទឹកដីខេត្តកណ្តាល ហើយតែងតែយកចិត្តទុកដាក់ ពីបញ្ហា សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត និង សុខសុវត្តិភាព និងដាក់បទបញ្ជា លក្ខណៈភូមិឃុំ សុវត្ថិភាពទាំង៧ចំណុច ដល់មន្រ្តីក្រោមឱវាទដើម្បីអនុវត្តទៀតផង៕