(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៨និង១០ នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ អញ្ជើញជួបសំណេះសំណាល និង ចែកសំលៀកបំពាក់ជូនដល់បងប្អូនកម្លាំងប្រជាការពារភូមិដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភារិត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយឃុំឈើទាល។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ចាន់ សារឿន មេឃុំឈើទាលលោកនាយផ្នែកសេនាធិការលោក នាយ នាយរង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល និងកម្លាំងប្រជាការពារគ្រប់ភូមិ សរុបវត្តមាន ៧០ នាក់ ។
ឆ្លៀតនៅក្នុងឪកាសនោះលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំផ្តាំផ្ញើរដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារចំណុះឃុំឈើទាលទាំងអស់បន្តល្បាតចល័តការពារសន្តិសុខសុវត្ថភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងរក្សាឲ្យបាននូវភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕






