ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស-ស្រី ចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំនុចផ្ទះសំណាក់ ហេង គង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យទាំង៥នាក់ រួមមាន: ១-ឈ្មោះ ប៉ក់ ជាលី អាយុ៣២ឆ្នាំ ។
២-ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ(មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធស្ទាក់បាញ់ប្រុងរំដោះអ្នកទោស កាលពី ឆ្នាំ២០២១និងដកហូតអាវុធខ្លី០១ដើម គ្រាប់០៤គ្រាប់ ។
៣-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
៤-ឈ្មោះ ត ស វ ភេទស្រី អាយុ១៧ឆ្នាំ នៅ ក្រុងប៉ោយប៉ែត។
៥-ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕