ស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទទី២៣ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ទៅប្រគល់ផ្ទះថ្មី និងថវិកាដល់ពូជាងដែលធ្វើផ្ទះអ្នកមីង សុខ សោភ័ណ្ឌ ជាជនពិការភ្នែកទាំងពីរ នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ និងបានប្រគល់ថវិកាចំនួន ៤០ម៉ឺនរៀល ទៀតដែលនៅសល់ពីការធ្វើផ្ទះរបស់អ្នកមីងជូនដល់អ្នកមីងសម្រាប់ដោះស្រាយជីវភាពប្រចាំថៃ្ងរបស់គាត់ ដែលជាការឧបត្ថម្ភរបស់ លោកជំទាវឧកញ៉ា កែវ ណារី ម្ចាស់សណ្ឋាគារណារីស្វីតក្រុងបាវិត ដោយមានការចូលរួមពី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស និងមន្រ្តី។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌតំណាងអោយអ្នកមីងសូមគោរពជូនពរ លោកជំទាវឧកញ៉ា កែវ ណារី និងក្រុមគ្រួសារ សូមមានសុខភាពល្អ សំណាងល្អ រកសុីទទួលទានមានបាន ព្រមទាំងជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕