ស្វាយរៀង ៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីឯកឧត្ត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣.៣០នាទី នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំមនោរម្យសហការជាមួយកម្លាំងប្រជាការពារភូមិនិង្មកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោសោម សារ៉ន អធិការនគរបាលស្រុកបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១ករណី។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជនជាតិនីហ្សេរីយា
មានឈ្មោះ MADU DANIEL SOPURUភេទប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខA06478250(ហួសសុពលភាព)មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ចាប់យកសម្ភារះ និងវត្ថុតាងរួមមាន ៖
– សារធាតុញៀនប្រភេទហេរ៉ូអុីនទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម(៦គីឡូ៩៥៤.៦៨ក្រាម)
– សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ ២៨៦៨,០៩ក្រាម(២គីឡូ៨៦៨.០៩ក្រាម)*សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម(៩គីឡូ៨២២.៧៧ក្រាម)។
– លិខិតឆ្លងដែន០១ក្បាល
– ទូរសព្ទ័ដៃ០២ គ្រឿង
– កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន០១ ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕






