ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៤ឯកឧត្តម.ជា ដែន អនុ.រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច ,ទីប្រឹក្សា សមាគម សម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association – CCADA) បានចុះពិនិត្យមើលផ្លូវ និងឧបត្ថម្ភប្រាក់សម្រាប់ការជួសជុលផ្លូវមួយខ្សែប្រវែងជាង១៧០០ម៉ែត្រ ស្ថិតក្នុងភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះក៏ដូចជាសិស្សានុសិស្ស។ធ្វើដំណើរទៅសិក្សា ដោយបានធ្វើការចាក់ក្រាលថ្មបំបែក ដោយមានបណ្តោយប្រវែងជាង១៧០០ម៉ែត្រ
ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់ មូលនិធិសហគមន៍ឯកឧត្តម.ជា ដែន អនុ.រដ្ឋលេខាធិការ នៃ ក្រសួងសង្គមកិច្ច,ទីប្រឹក្សា សមាគម សម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា,លោកជំទាវ វ៉ាន់ សុភី ប្រធានកិត្តិយស សមាគម សម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា,លោកអ៑ំ ផាត ប្រធានសមាគម សម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជាខេត្ដស្វាយរៀងនិងមូលនិធិរបស់ឃុំកណ្ដៀងរាយ។
ឯកឧត្ដម បានបន្តឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវមានសភាពមានគំហុគធំៗពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។
លោកបានបន្ថែមទៀតថា សម្រាប់ការជួសជុលស្ថាបនាផ្លូវនាពេលនេះ ឯកឧត្ដមសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកានិងសំភារៈក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះ។
ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានឧបត្ថម្ភអាយកូបជូនដល់ប្រជាការពារផងដែរ៕






