ស្វាយរៀង ៖ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងអញ្ជើញអមដំណើរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមការងារខេត្ត អញ្ជើញចុះត្រួតពិនិត្យគោលដៅប្រចាំការ ការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ នៅទីតាំងមួយចំនួនដូចជា ទីតាំងផ្លូវជាតិលេខ១ ត្រង់ព្រំប្រទល់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ នៅតាមគោលដៅនីមួយៗ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជូនដល់កងកម្លាំងប្រចាំការដូចជា មីជាតិ១០កេសនិងទឹកសុទ្ធ១០កេស ផងដែរ។






