ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០១ និង១៥នាទី នៅតាមផ្លូវលំ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់រួមមាន ៖ទី១-ឈ្មោះ ថន ប៊ុនជឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី២-ឈ្មោះ ថៃ កែវសុពល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកទាល់ សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ ។
សម្ភារៈដកហូត ៖ ក្រាមសថ្លា០១កូនថង់តូច ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BA-3902 និងទូរស័ព្ទដៃ០១គ្រឿង ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ នៅចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូន រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕






