ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី នៅតាមផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់រួមមាន ៖ទី១-ឈ្មោះ ដារី រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី២-ឈ្មោះ ខុន ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈដកហូតរួមមាន ៖ ទូរសព្ទ័ដៃ២គ្រឿង ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ នៅចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូន រួចនាំខ្លួនជនសង្ស័យធ្វើការត្រួតពិនត្យនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕






