ក្រចេះ(បឋម)៖ មុននេះបន្តិច មានការផ្ងាក់ផ្អេីលមួយបានកេីតឡេីងដោយមានប្រជាពលរដ្ឋ ប្រទះឃើញសពមនុស្សម្នាក់ ត្រូវគេដុតឆេះខ្លោចខ្ទេច រួមជាមួយម៉ូតូ មួយគ្រឿង ដែលសង្ស័យជាករណីឃាតកម្ម ដែលស្ថិតនៅចំណុចឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ហេីយពេលនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការនគរបាលខេត្តក្រចេះ បានចុះទៅដល់ទីតាំងខាងលេី ដេីម្បីធ្វេីការត្រួតពិនិត្យផងដែរ៕