ខេត្តកំពត ៖ ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៨និង០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមិថុនា ឆ្នាំ ២០១៩ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៩ សណន ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។
ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង ៨ លោកមេបញ្ជាការ-មេបញ្ចាការរងវរៈសេនាតូចការពារព្រំដែនគោកលេខ ៦០១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ២១៤ នាក់ ៕






