កំពត ៖ នៅថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៩និង៣០នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រីទៅជួយឧបត្ថម្ភដល់បងស្រីម្នាក់ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ជាថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន ៖
១.អង្ករចំនួន ០៣ បាវ ស្មើនឹង ១៥០ គីឡូក្រាម
២.ទឹកដោះគោឆៅចំនួន ០៤ ឡូត៍
៣.ទឹកផ្លៃឈើចំនួន ០២ កេស
៤.ទឹកបរិសុទ្ធចំនួន ០២ កេស
៥.ស្កសរចំនួន ០១ គីឡូក្រាម
៦.ប៊ីចេងចំនួន ០១ គីឡូក្រាម
៧.ទឹកត្រីចំនួន ០២ ប្រអប់ ស្មើនឹង ០៤ ដប
៨.ធុងទឹកចំនួន ០២
៩.និងធុងសម្រាប់ដាក់ទឹកចំនួន ០១ ចំណុះ ៨០ លីត្រ ។
ក្នុងនោះ ក៏មានសប្បុរសជនចូលរួមបដិភាគ មានដូចជា ៖
១.លោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ ស្នងការរងផែនការងារអន្តោប្រវេសន៍ ថវិកាចំនួន ៤០០.០០០៛ (បួនរយពាន់រៀល) ។
២.លោក ហុន ស៊ីណាត ហៅ (ប៊ុន ក្រៀម) ថវិកាចំនួន ៥០០.០០០៛ (ប្រាំរយពាន់រៀល) ។
៣.លោក ចៀន សាវេត (រស់នៅសហរដ្ឋអាមេរិក) ថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល) ។
សរុបថវិកាចំនួន ១.៣០០.០០០៛ (មួយលាន បីរយពាន់រៀល) ៕






