កំពត ៖ ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១១និង០០ នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានចាត់លោកវរសេនីយ៍ឯក ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស និងក្រុមការងារ នាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ជូនដល់លោកអនុសេនីយ៍ឯក ឈុន គង់ មន្ត្រីនគរបាលវរៈការពារព្រំដែនគោក ៦០១ ដែលមានជំងឺរលាកសន្លាក់រាំរៃ កំពុងសម្រាកព្យាបាលនៅផ្ទះបងប្អូន ឋិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
អំណោយរួមមាន ៖
-ទឹកសុទ្ធចំនួន ០៤ កេស
-អង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម
-មីចំនួន ០២ កេស
-ទឹកត្រចៀកកាំចំនួន ០១ កេស
-ទឹកត្រីចំនួន ០២ យួរ
-ទឹកដោះគោឆៅចំនួន ០៤ ឡូតិ៍
-ត្រីខកំប៉ុងចំនួន ០៤ ឡូតិ៍
-និងថវិកាចំនួន ៥០០.០០០៛ (ប្រាំរយពាន់រៀល)។
ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡុង គីម បានពាំនាំពាក្យពេជន៍ដ៏មានតម្លៃរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់ក្រុមគ្រួសារបងប្រុសត្រូវយកចិត្តទុកដាក់មើលថែទាំ ខំថែរក្សាសុខភាពឲ្យបានល្អ នឹងបានឆាប់ជាសះស្បើយពីជំងឺត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋបន្តទៅទៀត ៕








