ភ្នំពេញ៖គ្រួសារសពទី១៧៣ ក្នុងខណ្ឌដង្កោ ដែលឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក កន សុកេន ព្រមទាំងសហការី។ សពឈ្មោះ សុង សុភ័ក្រ ភេទស្រី អាយុ៤២ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ។
សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖
– អង្ករ ៥០ គីឡូក្រាម
– ទឹកសុទ្ធ ២កេស
– ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ
– ថវិកា ៤០០,០០០រៀល៕