ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើក គ្រឿងបរិភោគនឹង ថវិកា ជូនដល់ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និង អង្ករ មី ទឹកត្រី ទឹកសុីអុីវ ជូនដល់ អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ ដែលជាអំណោយ របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការចុះបំពេញបេសកម្ម ដឹកជញ្ជូន បងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ ។
សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយ៖លោកចាន់ពុធ