ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍៣កេីតខែមេឃឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី ១៦ខែ មករា ឆ្នាំ ២០២១នេះ
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យដឹកនាំដោយលោកឌីរ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាគ្មានទីពឹងចំនួន៣០គ្រួសារមកពី៨ភូមិសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
នាឱកាសនោះលោក ឌីរ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ទន្ទឹមនឹងនេះលោកប្រធានអនុសាខាបានលេីកឡេីងថា៖ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ–១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌មកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន ។
បន្ទាប់មកលោកឌី រ័ត្នខេមរុណប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យបានលេីកឡេីងបន្តថា៖ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍សាសនាវណ្ណៈពណ៌សម្បុរអ្វីទាំងអស់។
អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖
– អង្ករ១បាវ=៣០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៉ីវ១យួរ, ទឹកសុទ្ធ១យួរ , ឃីត១កញ្ចប់ រួមទាំងថវិកា២ម៉ឺនរៀលផងដែរ៕






