បងប្អូនពិតជាជ្រាបច្បាស់ហើយបទចម្រៀងរួមគ្នារបស់តន់ចាន់សីម៉ានិងព្រាបសុវត្ថិគឺបទ“កាត់ឆុង“ដែលបច្ចុប្បន្ននេះកំពុងតែល្បីនិងមានការគាំទ្រខ្លាំង។បទដំបូងក្នុងអាលប៊ុបពិសេសនេះត្រូវបាននិពន្ធទំនុកភ្លេងដោយលោកសាក់ធារិទ្ធ។
លោកសាក់ធារិទ្ធគឺជាអ្នកពន្ធថ្មីឈ្មោះធ្លាប់មានស្នាដៃជាច្រើនបទកន្លងមកហើយបច្ចុប្បន្នគាំជាអ្នកនិពន្ធកុងត្រាប្រចាំក្នុងផលិតកម្មGalaxy Navatra ។តាមChannel Galaxy Navatraបង្ហាញឲ្យដឹងពីបទ“កាត់ឆុង” ត្រូវបាននិពន្ធបទភ្លេងដោយលោកសាក់ធារិទ្ធ។
បទចម្រៀងច្រៀងរួមគ្នារបស់កំពូលតារាចម្រៀងព្រាបសុវត្ថិនិងតន់ចន្ទសីម៉ាក្នុងអាល់ប៊ុមដំបូងនេះត្រូវបានគេមើលឃើញថាគ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកទស្សនាជាច្រើនលានដងទៅហើយ។
ចង់ដឹងថាបទ”កាត់ឆុង” របស់កំពូលតារាចម្រៀងព្រាបសុវត្ថិនិងតន់ចន្ទសីម៉ាដែលនិពន្ធបទភ្លេងដោយលោកសាក់ធារិទ្ធពីរោះរណ្ដំ ហើយចង់រាំលេងយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖