ខេត្តស្វាយរៀង ៖ លោកហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើការប្រលងចម្រៀង មហាជនបុរាណសម័យជាផ្លូវការនៅសហគមទួលឃួច ដើម្បីអបអរពិធីបុណ្យអ៊ុំទូក អកអំបុកសំពះព្រះខែ ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២២នេះ ក្រោមផ្តួចផ្តើមពីក្រុមការងារសហគមទួលឃួចដែលមានលោក ប៉ក់ សារឿន ជាប្រធានសហគម និងលោក នាង សំអឿន ជាអនុប្រធាន ដែលមានទីស្ថិតនៅភូមិឃួច ឃុំក្រោលគោល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកស្វាយជ្រំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ លោក មេភូមិ ក្រុមការងារយុវជនស្រុកស្វាយជ្រំ ក្រុមការងារសហគមទួលឃួច គណៈកម្មការ ពិធីករពិធីការនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
លោក ប៉ក់ សារឿន ប្រធានសហគមទួលឃួចបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា បេក្ខជនដែលមដាក់ពាក់ចូលរួមប្រលងចម្រៀងបុរាណសម័យមហាជនរដូវកាលទី៣នេះមានចំនួន២១នាក់ ក្នុងនោះស្ត្រី៧នាក់ ហើយពិធីនេះប្រព្រិត្តិទៅបានគឺដោយសារបានបងប្អូនសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងកម្លាំងកាយចិត្ត។ លោកបានបន្តទៀតថាក្នុងនាមលោកជាប្រធានសហគមទួលឃួចនេះសូមអំពាវដល់ពុកម៉ែបងប្អូនសប្បុរសជនចូលរួមឧបត្ថម្ភបន្តទៀតដើម្បីឲ្យសហគមនេះមានការរីកចម្រើនជាបន្តបន្ទាប់ និងឲ្យមានភាពរលូននៅពេលរៀបចំពិធីម្តងៗ ការចូលរួមជាកម្លាំងសាមគ្គីពិតជាសកម្មភាពដែលមិនអាចខ្វះបាននោះទេ ពោលគឺយើងធ្វើដើម្បីឲ្យសហម និងសង្គមជាតិយើងមានការរីកចម្រើនក្រោមម្លប់សន្តិភាព។
ឆ្លៀតនាក្នុងឪកាសនោះលោក ភោគ វណ្ណថន មេឃុំក្រោលគោបានសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់សូមអញ្ជើញទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតឲ្យគ្រប់ៗគ្នា ជាពិសេសបងប្អូនកូនក្មួយដែលគ្រប់អាយុថតអត្តសញ្ញាណប័ណ្ណឬអត្តសញ្ញាណប័ណ្ណផុតកំណត់សូមអញ្ញើញទៅថតនៅអធិការរដ្ឋាននគរបាលស្រុកស្វាយជ្រំរៀងរាល់ម៉ោងធ្វើការ។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានលើកទឹកចិត្តដល់ក្រុមការងារសហគមទួលឃួច ជាពិសេសលោក ប៉ក់ សារឿន ប្រធានសហមនេះ ដែលតែងតែរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យបងប្អូនដែលស្រលាញ់លើកវិស័យសិល្បៈចម្រៀងមានឪកាបានបញ្ចេញសមត្ថភាពរបស់ខ្លួន។ លោកអភិបាលស្រុកបានបញ្ជាក់បប្រាប់បន្ថែមថា កាលដែលយើងអាចជួបជុំគ្នាបាន ហើយមានឪកាសរៀបចំពិធីនេះឡើង គឺដោយសារប្រជាតិយើងមានសុខសន្តិភាពពេលលេញក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ក់ សារឿន ប្រធានសហគមទួលឃួចតំណាងឲ្យក្រុមការងារសហគម សូមថ្លែងអំណរគុ ណយ៉ាជ្រាលជ្រៅដល់គណៈអធិបតី អស់លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងពិធីនេះ សូមមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារៈកិច្ចការងារ និងសមប្រកបនូវពុទ្ធពទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លាងឃ្លាតឡើយ៕






