ផលិតកម្មGalaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀងលោកព្រាបសុវត្ថិនិងតន់ចន្ទសីម៉ាមានបទច្រើនជាងគេហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ5បទហើយសុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។បទ“កាត់ឆុង” ជាបទដែលព្រាបសុវត្ថិនិងតន់ចន្ទសីម៉ាច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មានបទ“ប្រហុក“,បទ“រកស៊ីជាមួយយក្ស” ,” អរគុណកាមេរ៉ា” នឹងបទ“មាន់កម្សត់“ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់លានដង។
តាមការបញ្ជាក់ពីលោកយឹមតាស្រង់អ្នកចាត់ការទូទៅផលិតកម្មGalaxy Navatra ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្មហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថាបន្ទាប់ពីបានប្រលែងបទចូលឆ្នាំប៉ុន្មានបទមកនេះឃើញថាកំពូលតារាចម្រៀងលោកព្រាបសុវត្ថិនិងតន់ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតសម្រាប់បទចូលឆ្នាំក្នុងនោះដែរGalaxy មិនមែនមានតែ៤បទនោះទេពោលតាមផែនការគឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះច្រៀង។
ចង់ដឹងថាទាំង៥បទសម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀងព្រាបសុវត្ថិនិងតន់ចន្ទសីម៉ាពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ“កាត់ឆុង”
https://www.youtube.com/watch?v=uDs2lVnkTMw
ទី២/បទ“ប្រហុក“
https://www.youtube.com/watch?v=_9VlJgMZ_rI
ទី៣/បទ“រកស៊ីជាមួយយក្ស“
https://www.youtube.com/watch?v=LJogKhicOkQ
ទី៤/បទ” អរគុណកាមេរ៉ា“
https://www.youtube.com/watch?v=Ft4CiJl8fCs
ទី៥/បទ“មាន់កម្សត់“
https://www.youtube.com/watch?v=oqQHifRfQzo&t=171s