ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃចន្ទ៨រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានព្រះទ័យសប្បុរសធម៌ និង ដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឬទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង បានគៀងគរសប្បុរសជនដែលមានចិត្តសប្បុរសធម្មបានរៀបចំពិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៦ភូមិ ចំនួន៤៦គ្រួសារ ក្នុងនោះក៏បានជួយដល់មណ្ឌលសុខភាពឃុំមុខដា និងអតីតលោកគ្រូអ្នកគ្រូចំនួន៧នាក់ផងដែរដែលស្ថិតនៅក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឬទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូង មានសង្ឃដីការប្រាប់អ្នកសារព័ត៌មានថា អំណោយទាំងនេះគឺបានមកពីការបរិច្ចាគរបស់សប្បុរសជនជិតឆ្ងាយដែលមានចិត្តសប្បុរសធម៌តាមរយះគុណម្ចាស់ដើម្បីចែកជូនដល់ចាស់ជរា ជនពិការ និង បងប្អូនប្រជាពុទ្ធបរិស័ទដែលមានជីវភាពខ្វះខាត់ខ្លាំងងាយរងគ្រោះអំណោយទាំងនេះថ្វីត្បិតតែមិនច្រើនតែអាចជួយសម្រួលជីវភាពបងប្អូនបាន គ្រាដែរហើយ អំណោយដែលនាំយកមកចែកជូនរួមមានគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនផងដែរ ។
អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀនដល់ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឬទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូងចំនួន ៩នាក់ក្នុងម្នាក់ៗទទួលបានអង្ករ ២៥ គីឡូក្រាម ,ទឹកផ្លែឈើ១កេស ,មី ១កេស ,ទឹកត្រី ១យួ និង ថវិកា ៥ម៉ឺនរៀល រីឯចាស់ជរា ជនពិការ ប្រជាពុទ្ធបរិស័ទដែលមានជីវភាពខ្វះខាតក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម ,ទឹកផ្លែឈើ១កេស ,មី ១កេស ,ទឹកត្រី ១យួ ,ថវិកា ២ម៉ឺនរៀល។
មិនត្រឹមតែធ្វើបុណ្យចែកទាននោះទេព្រះអង្គថែមទាំងបានឧបត្ថម្ភដល់មណ្ឌលសុខភាពមុខដា នូវភួយចំនួន ១០, ខ្នើយចំនួន១០, រួមនិងថវិកាចំនួន១០០ដុល្លា សំរាប់ធ្វើរបងថែមទៀតផង។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឬទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូងបានមានសង្ឃដីការផ្តាំផ្ញើសូមឲ្យញាតិញោមប្រជាពុទ្ធបរិស័ទទាំងអស់ចូលរួមថែរក្សាសុខភាពឲ្យបានល្អដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ។
ព្រះគ្រូរតនសីលធម្មធារ៍ អ៊ុក ឬទ្ធី ធម្មធរអនុគណស្រុករមាសហែក និងជាចៅអធិការមណ្ឌលវិបស្សនាធុរៈវត្តក្រញូងក៏សូមប្រសិទ្ធិពរជ័យជូនដល់សប្បុរសជនដែលមានទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនានិងមានចិត្តសប្បុរសធម៌បានចូលរួមចំណែកក្នុងការធ្វើបុណ្យចែកទានជូនដល់ប្រជាពុទ្ធបរិស័ទដែលមានជីវភាពខ្វះខាតតាមរយៈគុណម្ចាស់សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






